ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្ត្រីម្នាក់ប្រកាសរកក្មួយដែលបាត់ពីផ្ទះតាំងពីថ្ងៃទី៩ឧសភាមកម្ល៉េះ

ខេត្តតាកែវ ៖ ស្ត្រីម្នាក់ប្រកាសរកក្មួយដែលបាត់ពីផ្ទះតាំងពីថ្ងៃទី៩ឧសភាមកម្ល៉េះ ។ ស្ត្រីខាងលើបានរៀបរាប់ថា ៖ នាងខ្ញុំឈ្មោះធូ ចំរើន បានបាត់ក្មួយប្រុសម្នាក់ឈ្មោះ សុក រិទ្ធី ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិអាជាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានឪពុកឈ្មោះសុក ភារៈ ម្ដាយឈ្មោះធូ ហុងចេង។តាយាយខាងឪពុកឈ្មោះសុកគិន និងតាយាយខាងម្ដាយឈ្មោះ សានសៀក។គាត់មានប្រជ្រុយនៅក្រោមភ្នែកខាងឆ្វេងកម្ពស់ប្រហែល១,២០ម៉ែត្រ។

សូមជម្រាបថា កាលពីថ្ងៃសុក្រទី០៨ ខែឧសភាឆ្នាំ២០២០ គាត់បានជិះកង់ទៅលេងផ្ទះតារបស់គាត់នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ រហូតដល់ថ្ងៃសៅរ៍ទី០៩ ពេលល្ងាចម៉ោង០៤ តាបានប្រាប់ឱ្យចៅជិះកង់ត្រឡប់មកផ្ទះខ្ញុំវិញ តែមិនឃើញគាត់មកដល់ផ្ទះទេ ហើយក៏បាត់ដំណឹងគាត់ពីត្រឹមនោះមក។

ក្រុមគ្រួសារខ្ញុំបានខំស្វែងរកគាត់តាមផ្ទះអ្នកភូមិ ផ្ទះមិត្តភក្តិគាត់ តាមផ្លូវដែលគាត់ធ្លាប់ជិះ រកតាមកន្លែងដែលគាត់ធ្លាប់ទៅលេងសួនសត្វភ្នំតាម៉ៅ ថ្មអន្ទង ភ្នំទទា តាមវត្តផ្សេងៗ…តែអត់មានទទួលបានដំណឹងអ្វីសោះ សូម្បីតែដានកង់របស់គាត់ក៏គ្មាន។
បើបងប្អូនបានជួបសូមទាក់ទងមកខាងគ្រួសារខ្ញុំតាមរយៈទូរសព្ទ័ 016 229 745/017 884 867 ដោយអនុគ្រោះ សូមអរគុណ