ព័ត៌មានក្នុងប្រទេស

រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំកែលម្អឆ្នេរអូរត្រេះ២អោយកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ

ខេត្តព្រះសីហនុ​៖​ ថ្ងៃអង្គារ ៥ កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០​ យោងតាមការអោយដឹងក្នុងកិច្ចប្រជុំនា​រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០
ឆ្នេរអូរត្រេះ២មានប្រវែង១,៧៤៦ម៉ែត្រ នឹងរៀនចំកែលម្អ បង្កើនសោភណ្ឌភាពទាក់ទាញទេសចរមកលេងកំសាន្ត។
ក្រុមហ៊ុនដែលទទួលសិទ្ធគ្រប់គ្រងឆ្នេរអូរត្រេះ២ និយាយថានឹងរៀបចំក្រាលការ៉ូឡាកន្លែងចតរថយន្ត និងផ្លូវថ្មើរជើង រៀបចំកែលំអរសួនច្បារ និងដាំដើមឈើ តំឡើងបង់អង្គុយលេង សាងសង់បន្ទប់ទឹកថ្មីរៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ រៀបចំសួនកុមារ និងឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទន្ទឹមនឹងការរៀបចំកែលម្អឆ្នេរអូរត្រេះ២ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំក្រុមហ៊ុន ឱ្យសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែច្នៃអោយមានការទាក់ទាញ។

ការរៀបចំឆ្នេរអនុលោមតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ និងប្រលែងសត្វក្ងោក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ឯកឧត្តម គួច ចំរើន បញ្ជាក់ថា នៅលើឆ្នេរខ្សាច់មិនអនុញ្ញាតឱ្យដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយឡើយនិងបានស្នើអោយទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថានឆ្នេរដោយវេចខ្ចប់សំរាមដាក់ក្នុងធុងសម្រាមដែលបានរៀបចំនៅតាមតំបន់ឆ្នេរអោយបានត្រឹមត្រូវ៕