ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ឧកញ៉ា សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងអញ្ជើញចុះប្រគល់ផ្ទះដល់គ្រួសារក្រីក្រ

ព្រៃវែង ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ព្រឹកនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម ឧកញ៉ា សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសាខាកាកបាទក្រហមខេត្តព្រៃវែង និងសហការី ចូលរួមមានលោកអភិបាលស្រុក លោកស្រីអភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការអាវុធហត្ថ និងផ្នែកសឹករងស្រុក ប្រធានការិយាល័យ ពាក់ព័ន្ឋជុំវិញស្រុកលោមេឃុំ ក្រុមប្រឹក្សាលោកនាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព និងលោកមេភូមិបានអញ្ជើញចុះប្រគល់ ផ្ទះ១ខ្នង ដែលមានទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ២៥គីឡូក្រាម មុង១
ភួយ១ កន្ទេល១ ត្រីខ១យួរ មី១កេះតូច និងសម្ភារផ្ទះបាយមានកាធុនទឹក១ ប៊ីចេងកន្លះគីឡូ ប្រេងឆា១ដប ថវិកា១០ម៉ឺនរៀល ជូនដល់គ្រួសារក្រីក្រ១គ្រួសារឈ្មោះ នូ ឡៃ ភេទប្រុស អាយុ ៥៣ឆ្នាំ នៅក្នុងភូមិព្រែកតា ឃុំពាមមន្ទារ។ និងប្រគល់ផ្ទះចំនួន១ខ្នង ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្តោយ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ ជូនដល់គ្រួសារក្រីក្រ ឈ្មោះ នេត ហ៊ាប ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ព្រមទាំងអំណោយអង្ករ២៥គីឡូ មី១កេះ ត្រីខ១យួរ មុង១ ភួយ១ កន្ទេល១ ខ្នើយ១ កន្ថោ១ ទ្រនាប់ជើង១គូរ បំពង់ទឹកក្តៅ១ កំសៀវទឹក១ ស្ករស តែ និងថវិកាចំនួន១០មុឺនរៀល៕