ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម យ៉ាល់ ពិសិទ្ធ អនុប្រធានក្រុមកាងារថ្នាក់ជាតិអញ្ចើញប្រគល់ផ្ទះមួយខ្នងជូនអតីតយុទ្ធជន នៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង

ព្រៃវែង ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម យ៉ាល់ ពិសិទ្ធ អនុប្រធានក្រុមកាងារថ្នាក់ជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំកញ្ចំ និងមានការអញ្ជើញចូលរួម ឯកឧត្តម មឿន សាម៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយឃុំកញ្ចំ លោកវរសេនីយ៍ទោ រៀល សោភា អធិការរង តំណាងលោកវរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកពារាំង លោក រស់ សុផាត មេបញ្ជាការសឹករងស្រុកពារាំង លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ បានអញ្ចើញប្រគល់ផ្ទះមួយខ្នងជូនអតីតយុទ្ធជនឈ្មោះ ស៊ីម រស់ នៅភូមិមញ្ចំ(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ថវិកា១.០០០.០០០រៀល និងសម្ភារអង្ករ៥០គីឡូ មី២កេះ ទឹកក្រូច១កេះ ទឹកបរិសុទ្ធ២កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យូរ ភួយ១ ក្រម៉ា១ ម៉ាស់១០ ៕