ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មនុស្ស ០២នាក់ស្លាប់ និង៦​នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា

ខេត្តកោះកុង ៖ មនុស្ស ០២នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះមានស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ និងមានអ្នករងរបួស​ធ្ងន់​ ស្រាលចំនួន​ ៦​នាក់ (ស្រី​៤​នាក់​) ផ្សេងទៀត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង​ជិត១១ថ្ងៃត្រង់ ថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៤៨​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១-២ (ចំណុច​ស្ពានអូរជ្រៅ)​ ក្នុងភូមិ​អូរជ្រៅ​ឃុំ បឹងព្រាវ ស្រុក​ស្រែ​អំបិល​។ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងរវាងរថយន្តធំ បុកប៉ះគ្នា​ជាមួយ​រថយន្ត​តូចម៉ាកហាយឡិនឌ័រ​ មាន​ទិស​ដៅផ្ទុយគ្នា ហេីយរថយន្តធ្លាក់ចូលក្នុងអូរ។

ក្រោយកើតហេតុសមត្ថកិច្ច បានអន្តរាគមន៍ជួយយកអ្នករបួសទៅមន្ទីរពេទ្យ និងចាត់ចែងដោះស្រាយតាមនីតិវិធី៕