ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្បាលស្ពាន នៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង

ព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្បាលស្ពាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី ត្រង់ចំនុចក្បាលស្ពានខាងជើង ស្ថិតនៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លើផ្លូវក្រាលកៅស៊ូ។ មានរថយន្តគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 6858 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយមានអ្នករួមដំណើរលើរថយន្តចំនួន ២នាក់
១.ឈ្មោះ យ៉ាន់ ប៊ុនយីម (ហៅបូរា) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ រឹម សុខរឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
អ្នកទាំងពីរជាកម្មករថ្លឹងត្រី ។បើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានជ្រុលទៅបុកចំក្បាលស្ពានផ្នែកខាងលិចបណ្ដាលឱ្យបាក់បង្កាន់ដៃស្ពានចំនួន ៤ផ្ទាំង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការទាក់ទងទៅរថយន្តស្ទូចដើម្បីស្ទូចចេញបញ្ចៀសពីការស្ទះចរាចរណ៍ ចំណែកអ្នករួមដំណើរ ០២នាក់ សមត្ថកិច្ចបានធ្វើការសាកសួរពីដំណើររឿងនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ៕