ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ចើញចុះត្រួតពិនិត្យ គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨ រោច ខែ ចេត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ១៤ ខែ ឧសភា គ.ស ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកឧត្តសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលការងារនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ចើញចុះត្រួតពិនិត្យ គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ០២ គោលដៅ នៅស្រុកទឹកផុស និងស្រុកបរិបូរណ៌ ៕

លោកក៏បានធ្វើការផ្សព្វផ្សាយ វិធានការពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិជូនដល់នគរបាលដែលកំពុងបំពេញភារៈផ្ទាល់នៅតាមមូលដ្ឋាន ៕