ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់គ្រួសារសពមានចំនួន០៣នាក់
ខេត្តកំពត ៖ ថ្ងៃចន្ទ៥រោច ខែពិសាខឆ្នាំជូត ទោសក័ពុទ្ធ សករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រារព្ធពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់គ្រួសារសពមានចំនួន០៣នាក់ ស្មើនឹងប្រាក់ចំនួន១០.០០០.០០០៛(ដប់លានរៀលគត់)ដោយលោកវរសេនីយ៍ឯក ឡុង គីម ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិកាមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តកំពត.មានការចូល រួមពី៖
លោកវរសេនីយ៍ទោ ទិត្យ ជិនវរះ នាយការិយាល័យបុគ្គលិក លោកង៉ែត សុីណារុំ នាយរងការិយាល័យបុគ្គលិក លោកវរះសេនីយត្រី សុីវ សុិប នាយផ្នែកគោលនយោបាយ ការិយាល័យបុគ្គលិក ។
នៅក្នុងឱកាសនោះលោកវរសេនីយ៍ឯក ឡុង គីម ស្នងការរងទទួលផែនការងារធនធានមនុស្សបានពំនាំពាក្យយកពេជ្ររបស់ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពត បានមានមតិសំដែងនូវការចូលរួមរំលែកមរណះ ទុក្ខចំពោះគ្រួសារសពនិងដឹងគុណចំពោះស្នាដៃដែលមន្រ្តីនគរបាលបានខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិនិងបំរើប្រជាពលរដ្ឋ អស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាចងចាំគ្រប់ពេលវេលា។
លោកក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវយកចិត្តទុកដាក់ថែរក្សាអប់រំកូនចៅអោយបានល្អខិតខំប្រកបរបររកស៊ីដេីម្បី ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយបានរីកចម្រើនហើយស្នងការនិងជួយឧបត្ថម្ភទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន នៅពេលគ្រួសារសព ណាជួបការលំបាក។
ជាទីបញ្ចប់លោកក៏បានប្រគល់នូវថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាដល់គ្រួសារសព :
១/លោកស្រី ពលបាលឯក ឡុង ហន អាយុ៤៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្នាយអញ្ជិត ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត ដោយសារមូលហេតុគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២០ ទទួលថវិការចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀលគត់់)។
២/គ្រួសារលោកអនុសេនីយ៍ឯក អ៊ុក ស៊ាន មន្រ្តីចូលនិវត្តន៍ មានប្រពន្ធឈ្មោះ ប៉ែន សាមឿន អាយុ៦២ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត បានមរណះភាពកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២០ ដោយសារជំងឺលេីសឈាមត្រូវបានទទួលថវិការចំនួន២.០០០.០០០៛(ពីលានរៀលគត់)។
៣/គ្រួសារលោកអនុសេនីយ៍ទោ រ័ត្ន សេរីវុធ មន្រ្តីចូលនិវត្តន៍មានប្រពន្ធឈ្មោះស៊ុន សុខាអាយុ៦០ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិឈេីទាល ឃុំឈូក ស្រុកឈូកខេត្តកំពតបានទទួលមរណះភាពនៅថ្ងៃទី៩ខែមិនាឆ្នាំ២០២០ដោយសារជំងឺទឹកនោមផ្អែមត្រូវបានទទួលថវិការចំនួន២.០០០.០០០៛(ពីលានរៀលគត់) ៕