ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាល​ខេត្ត​កំពត​ បាន​ប្រារព្ធ​ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​គ្រួសារ​សព​មាន​ចំនួន​០៣នាក់

ខេត្ត​កំពត ៖ ថ្ងៃ​ចន្ទ៥រោច​ ខែពិសាខឆ្នាំ​ជូត ទោសក័​ពុទ្ធ​ សករាជ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ វេលាម៉ោង​៨:០០​នាទី​ព្រឹក នៅស្នងការដ្ឋាននគរបាល​ខេត្ត​កំពត​បាន​ប្រារព្ធ​ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​គ្រួសារ​សព​មាន​ចំនួន​០៣នាក់ ស្មើ​នឹង​ប្រាក់​ចំនួន​១០.០០០.០០០៛(ដប់លាន​រៀល​គត់​)ដោយ​លោក​វរសេនីយ៍​ឯក​ ឡុង​ គីម​ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំ​ណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការនគរបាលខេត្តកំពត​ និង​ជា​ប្រធាន​គណៈ​កម្មាធិកាមូលដ្ឋាននៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត.មានការចូល រួម​ពី៖

លោក​វរសេនីយ៍​ទោ​ ទិត្យ​ ជិនវរះ នាយការិយាល័យ​បុគ្គលិក​ លោក​ង៉ែត​ សុីណារុំ នាយ​រង​ការិយាល័យ​បុគ្គលិក​ លោកវរះសេនីយត្រី សុីវ សុិប នាយផ្នែកគោលនយោបាយ ការិយាល័យបុគ្គលិក ។

នៅ​ក្នុង​ឱកាស​នោះ​លោក​វរសេនីយ៍​ឯក​ ឡុង​ គីម​ ស្នងការរងទទួលផែនការងារធនធានមនុស្សបានពំនាំពាក្យយកពេជ្ររបស់​ ​លោក ឧត្តម​សេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ស្នងការ​នគរបាលខេត្ត​កំពត​ បាន​មានមតិ​សំដែង​នូវ​ការ​ចូល​រួម​រំលែក​មរណះ ទុក្ខ​ចំពោះ​គ្រួសារ​សព​និង​ដឹង​គុណ​ចំពោះ​ស្នាដៃ​ដែល​មន្រ្តី​នគរបាល​បានខិតខំ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​និងបំរើប្រជាពលរដ្ឋ អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​អោយយើងទាំងអស់​គ្នា​ចង​ចាំ​គ្រប់​ពេលវេលា។

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​សព​ត្រូវ​យកចិត្ត​ទុកដាក់​ថែរក្សា​អប់រំ​កូន​ចៅ​អោយ​បាន​ល្អ​ខិតខំ​ប្រកប​របរ​រកស៊ី​ដេីម្បី ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​អោយ​បាន​រីកចម្រើន​ហើយ​ស្នងការ​និង​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​ទៅ​បាន​ នៅ​ពេល​គ្រួសារ​សព​ ណា​ជួប​ការ​លំបាក។

ជាទី​បញ្ចប់​លោក​ក៏បាន​ប្រគល់​នូវ​ថវិកា​របស់​សមា​គម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ដល់​គ្រួសារ​សព​ :

១/លោកស្រី​ ពលបាលឯក ឡុង​ ហន​ អាយុ៤៦ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន ភូមិស្នាយអញ្ជិត​ ឃុំស្នាយអញ្ជិត​ ស្រុកជុំគីរី​ ខេត្តកំពត ដោយសារមូលហេតុគ្រោះថ្នាក់ចរាចរ​ កាលពីថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២០​ ទទួលថវិការចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀលគត់់)។​

២/គ្រួសារលោកអនុសេនីយ៍ឯក​ អ៊ុក​ ស៊ាន​ មន្រ្តីចូលនិវត្តន៍​ មានប្រពន្ធឈ្មោះ​ ប៉ែន​ សាមឿន​ អាយុ៦២ឆ្នាំទីលំនៅបច្ចុប្បន្ន​ ភូមិត្រពាំងក្តារ  ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត បានមរណះភាពកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២០ ដោយសារជំងឺលេីសឈាមត្រូវបានទទួលថវិការចំនួន២.០០០.០០០៛(ពីលានរៀលគត់)។ ​

៣/គ្រួសារលោកអនុសេនីយ៍ទោ រ័ត្ន សេរីវុធ មន្រ្តីចូលនិវត្តន៍មានប្រពន្ធឈ្មោះស៊ុន សុខាអាយុ៦០ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិឈេីទាល ឃុំឈូក ស្រុកឈូកខេត្តកំពតបានទទួលមរណះភាពនៅថ្ងៃទី៩ខែមិនាឆ្នាំ២០២០ដោយសារជំងឺទឹកនោមផ្អែមត្រូវបានទទួលថវិការចំនួន២.០០០.០០០៛(ពីលានរៀលគត់) ៕