ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកផុស ចុះផ្សព្វផ្សាយ ចែក និងបិទខិត្តប័ណ្ណ ចងបដារ ស្តីពីការបង្ការ និងចូលរួមទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ ១៩

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ឃឹម ផល្លា ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកផុស រួមនឹងលោកគ្រូ អ្នកគ្រូ និងកម្លាំងប្រជាការពារ បានចូលរួមផ្សព្វផ្សាយ ចែក និងបិទខិត្តប័ណ្ណ ចងបដារ ស្តីពីការបង្ការ និងចូលរួមទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅរមនីដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមចូលរួមទាំងអស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-19 ដោយលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕