ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាមបានប្រកាសរកឃើញអ្នកឆ្លងថ្មីCovid-19 ចំនួន១៧នាក់ក្រោយពីប្រទេសនេះបានស្ងាត់មិនមានអ្នកឆ្លង២១ថ្ងៃមកហើយ

វៀតណាម ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានប្រកាសកាលពីម្សិលមិញថា រកឃើញអ្នកឆ្លងថ្មី១៧នាក់។ ដោយពួកគេជាអ្នកទើបត្រលប់មកពីអារ៉ាប់រួមវិញ។ អ្នកឆ្លងថ្មីទាំងនោះរួមមាន បុរស៥នាក់ ស្ត្រី១១នាក់ និងទារកទើបកើតម្នាក់។ ជើងហោះហើរដែលដឹកពួកគេមកពេលនេះ អ្នករួមដំណើរត្រូវបានដាក់នៅដោយឡែកដើម្បីតាមដានសុខភាព។

ចំនួនរកឃើញថ្មី១៧នាក់នេះ ធ្វើឱ្យអ្នកឆ្លងសរុបនៅវៀតណាមដល់២៨៨នាក់ ក្នុងនោះជាសះស្បើយបាន២៣៣នាក់ហើយ។ ក្នុងប្រទេសវៀតណាមមនុស្សប្រមាណជាង២ម៉ឺននាក់ហើយ ដែលត្រូវបានដាក់នៅដោយឡែកដើម្បីតាមដានមេរោគCovid-19៕ប្រភព៖https://vnexplorer.net