ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២ និង១៨នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច បានចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែប និងកំលាំង ប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការបង្រាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននៅចំនុចផ្ទះរបស់ឈ្មោះ ជៀម វ៉ុន ស្ថិតនៅក្នុងភូមិ តាណុប ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន ០២នាក់ -០១ ឈ្មោះ ជៀម វ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់)
-០២ឈ្មោះ អ៊ុន ឈៀង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ពីបទប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) ។ បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន បានចំនួន ០៩កញ្ចប់តូច ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងទូរសព្ទ័ដៃ ចំនួន០១គ្រឿង ។

លុះរហូតមកដល់ម៉ោង ១៥ និង៣០នាទី រសៀល កម្លាំងបានសហកការណ៍ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលតាជេស និងកំលាំងប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការបង្រាបកណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនមួយករណីទៀត នៅចំនុចមុខរោងចក្រ ស៊ូភើលីង ស្ថិតនៅក្នុងភូមិ សូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ញ៉ូង ឆេងហៀង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រួចធ្វើការឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន ៣កញ្ចប់តូច ទូរសព្ទ័ ១គ្រឿង។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងទៅកាន់ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តចាត់កាបន្តទៅតាមនីតិវិធីច្បាប់ ៕