ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកការដ្ឋានសាងសង់ទ្វារទឹក ១កន្លែង នៅក្នុងភូមិខ្នារកណ្តាល ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គាំទ្រគម្រោងមូលនិធិដោយASPIRE

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅឃុំខ្នារឆ្មា បានរៀបចំប្រជុំបើកការដ្ឋានសាងសង់ទ្វារទឹក ១កន្លែង នៅក្នុងភូមិខ្នារកណ្តាល ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឈួន ចាន់ណា អភិបាលរងស្រុក និងជាប្រធានគាំទ្រគម្រោងមូលនិធិ ASPIRE ប្រចាំស្រុកសាមគ្គីមានជ័យ។

ពិធីបើកការដ្ឋានសាងសង់ទ្វារទឹកនោះដែរ ក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងប្រជាពលរដ្ឋ នៅក្នុងឃុំខ្នារឆ្មា ដោយមានការគាំទ្រគម្រោងមូលនិធិ ASPIRE ៕