ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បេីករថយន្ត​ រេចង្កូតធ្លាកប្រឡាយដោយខ្លួនឯង​ សំណាង​ល្អ​មិន​មាន​រង​របួស​

ព្រៃវែង ៖​ ថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២០ វេលាម៉ោង១៨និង០០នាទី នៅចំណុចភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ លើផ្លូវខេត្តមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបេីកធ្លាក់ផ្លូវដោយខ្លួនឯង។

តាមប្រភពព័ត៌មានបានអោយដឹងថា​ រថយន្តម៉ាកតាកូម៉ា​ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q.7489 បើកបរដោយឈ្មោះ ឆេង ចំណាន ភេទ ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ បើកពីកើតទៅលិចបានរេចង្កូតបុកពុំនូកដី រួចធ្លាក់ចូលប្រឡាយ (មិនរងរបួស)​ ពេលនេះម្ចាស់បានស្ទូច រថយន្តយកទៅផ្ទះហើយ ៕