ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់

ព្រៃវែង ៖ នៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខផ្ទះរបស់ឈ្មោះ អ៊ុណាង លើផ្លូវជាតិលេខ១១ ភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង រវាងរថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉កបើកបរស្របទិសគ្នា។
រថយន្តបើកពីក្រោយម៉ាកទីកូ ពណ៌ពងក្រសា ស្លាកលេខ ភ្នំពេញ 2AF 0661 អ្នកបើកឈ្មោះ ទូច តូម៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិលេខ១ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង។
អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងមុខម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ គ្រុន ចន្នី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិថ្នល់ជ័យ សង្កាត់ តាកោ ក្រុងព្រៃវែង រងរបួសរហែកក្បាលលើ ត្រចៀកឆ្វេង រលាត់លើក្បាលជង្គង់ខាងស្ដាំ និងរហែកស្បែកក្រោមភ្នែកខាងឆ្វេង។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនអ្នករងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងដើម្បីព្យាបាល ចំណែកវត្ថុតាងទាំងពីរសមត្ថកិច្ចនឹងបំពេញនីតិវិធីនៅពេលក្រោយ ។