ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះត្រួតពិនិត្យតាមភូមិ ដើម្បីក្តាប់សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

ព្រៃវែង ៖ នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បានសហការកម្លាំងប៉ុស្តិ៍រដ្ឋបាលជាខ្លាង ចុះត្រួតពិនិត្យតាមភូមិ ដើម្បីក្តាប់សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន និងអប់រំតាមខ្នងផ្ទះពាក់ព័ន្ធការលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រើប្រាស់គ្រឿងញៀនផងដែរ ព្រមទាំងបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងដោះស្រាយទុក្ខកង្វល់នៅក្នុងមូលដ្ឋាន ព្រមទាំងបានបិទលេខទូរស័ព្ទទំនាក់ទំនងរបស់សមត្ថកិច្ចមាន ៖

លេខទូរស័ព្ទអធិការ, អធិការរងព្រហ្មទណ្ឌ គ្រឿងញៀន អត្តសញ្ញាណកម្ម អគ្គីភ័យ និងបំរាមហាមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានចុះផ្សព្វផ្សាយដល់បងប្អូនចំណាកស្រុកដែលវិលចូលមូលដ្ឋានអោយយល់ដឹងអំពីការការពារជម្ងឺឆ្លងកូវីដ-១៩ ផងដែរ ។

ក្នុងនោះក៏បានផ្សព្វផ្សាយអំពីអនុក្រឹត្យ ស្តីពីការកែសម្រួល និងពិន័យអន្តរការណ៍ ច្បាប់ចរាចរណ៍ផ្លូវគោកលេខ ៤៤ អនក្រ.បក  បានចំនួន៨ភូមិ ទូទាំងឃុំ ៕