ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនជនសង្ស័យ១នាក់ជាមួយនិងសារធាតុញៀនចំនួន ១០កញ្ចប់

ខេត្តព្រះសីហនុ​៖​ ថ្ងៃពុធ​ ៨ កើត ខែពិសាខ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៣ត្រូវ​នឹង​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ​២០២០ វេលាម៉ោង១៤.៤០ នាទីកម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុក ដោយខុសនូវសារធាតុញៀនប្រដាប់អាវុធ មួយកន្លែងនៅចំណុចចំការខ្នុរក្នុងភូមិចំណោទរាម ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់ ។
-ឈ្មោះ ប៊ុន មីដូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបរ ។ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមានដូចខាងក្រោម៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១០ កញ្ចប់ (ធំ ០៦ កញ្ចប់ តូច ០៤ កញ្ចប់)។​
-ទូរស័ព្ទដៃ ០៣ គ្រឿងម៉ាក(OPPO ចំនួន ០២ គ្រឿងពណ៍ខ្មៅ និង iPhone ចំនួន ០១ គ្រឿងពណ៍ប្រផេះ​) ។​
-កាំភ្លើងខ្លីចំនួន ០២ ដើមម៉ាក(រ៉ូលូ​បាញ់គ្រាប់ពិតចំនួន ០១ ដើម គ្រាប់​ចំនួន ១០ គ្រាប់ និង Look​ប្រើហ្គេសចំនួន ០១ ដើម) ។​
បច្ចុប្បន្នកំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ។