ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីករណីលួចមានស្ថានទម្ងន់ទោស

កណ្ដាល៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦:២០នាទី នៅចំនុចលើផ្លូវអូររទាំង ភូមិតាគល់ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ អ៊ុត បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាយឹងខ្ពស់ឃុំលំពុង ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ។
ជនសង្ស័យចំនួន០២នាក់៖១.ឈ្មោះ យូ សេងលី ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ទើបចេញពន្ធនាគារ)។ ២.ឈ្មោះ ហួ ដានី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក៖១.ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA.c125 ផលិតឆ្នាំ២០១៨ ពណ៌ក្រហម ស្លាកលេខភ្នំពេញ1.GX.9375
(របស់ជនរងគ្រោះ) ២.ស្បែកជើងចង្រែកចំនួន០២គូរ (របស់ជនសង្ស័យ)។ និងចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស(ម៉ូតូ)ចំនួន០១គ្រឿងម៉ាកMSXពណ៌សស្លាកលេខ:ភ្នំពេញ1GB.5402ចំនួន០១គ្រឿង ជារបស់ជនសង្ស័យ។ សភាពរឿងហេតុនៅថ្ងៃទី២៨.០៤.២០២០វេលាម៉ោង១៦.២០នាទីជនរងគ្រោះបានជិះម៉ូតូឌុបជីដូនមកដល់កន្លែងកើតហេតុមានជង្ហុកក៏រអិលដួលហើយប្រឡាក់ភក់ហើយបានឈប់លាងជើង។ ភ្លាមនោះក៏មានមនុស្សប្រុសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកMSXពណ៌ សមកឈប់ជិតម៉ូតូជនរងគ្រោះ។ ពេលនោះដែរក៏មានមនុស្សប្រុសម្នាក់ទៀតកាន់កាំបិតបាំងតោរត់ចេញពីក្នុងរោងក្បែនោះហើយគំរាមកាប់ជនរងគ្រោះរួចយកម៉ូតូជិះចេញពីកន្លែងកើតហេតុ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងបានចេញអន្តរាគមន៍ ជនសង្ស័យឃើញដូចនោះភ័យដួលម៉ូតូរបស់ជនរងគ្រោះ  (ចំងាយ៨០០ម៉ែត្រ)មានរបួសហើយរត់ឡើងម៉ូតូរបស់ពួកវាជិះគេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកម៉ូតូជនរងគ្រោះ។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បី
ចាត់ការតាមនីតិវិធី។