ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អញ្ជេីញចូលរួមប្រជុំផ្សព្វផ្សាយផែនការការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០

សៀមរាប ៖ នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមប្រជុំផ្សព្វផ្សាយផែនការការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ ដែលរៀបចំធ្វើឡេីងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជេីញពីសំណាក់លោក លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការក្រុង/ស្រុក ទាំង ១២ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការបានមានមតិណែនាំ និងសំណេះសំណាលជាមួយកងកម្លាំងទាំងអស់ត្រូវតែ :
១. ត្រូវមានសីលធម៌ គុណធម៌ អាកប្បកិរិយាល្អ និងប្រេីប្រាស់សម្តីអោយបានសមរម្យ ក្នុងពេលចុះអនុវត្តច្បាប់ ។
២. ត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ ដូចជាអាវពន្លឺ ពាក់ភ្លេីងបំភ្លឺនៅលើស្មា និងពិល ជាដេីម ។
៣. ត្រូវពាក់ម៉ាស ស្រោមដៃ និងលាងដៃជាប្រចាំ ។
៤. មិនត្រូវធ្វើការផាកពិន័យលេីសការកំណត់ ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏បានបញ្ជាក់បន្ថែមទៀតថា គោលបំណងសំខាន់ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាត់បន្ថយការស្លាប់ របួស ពិការ ជាដេីម។
ជាពិសេស ការអនុវត្តច្បាប់នេះ ត្រូវអនុវត្តអោយបានស្មេីភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន អោយតែខុសច្បាប់ត្រូវអនុវត្តដូចគ្នា ។