ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ តុង ណារី អញ្ជើញចុះពិនិត្យ សហគមន៍ផលិតក្អម ឆ្នាំង ចង្ក្រាន នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោកជំទាវ តុង ណារី ក្រុមលេខាសម្ដេចតេជោ និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យ សហគមន៍ផលិតក្អម ឆ្នាំង ចង្រ្កាន នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះផងដែរលោកជំទាវ ក៏បានផ្សព្វផ្សាយ និងណែនាំនូវវិធានការណ៍ ការពារការឆ្លងពីជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងកាន់ច្បាស់បន្ថែមផងដែរ ៕