ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនយាយចាស់អាយុ៧៥ឆ្នាំ​ ដែលជាមេជួញដូរថ្នាំញៀនដ៏កក្រេីក​ ប្រចាំក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ យាយចាស់អាយុ៧៥ឆ្នាំ​ ក្លាយជាមេជួញដូរថ្នាំញៀនដ៏កក្រេីក​ ប្រចាំក្រុងបាត់ដំបង​ ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនរួមជាមួយ​ម៉ាទឹកកកមួយចំនួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣៥ នាទី នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងរវាងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការកំលាំងអន្តរាគមន៍ នែ អធិការដ្ឋាននគរបាល​ក្រុងបាត់ដំបង ក្នុងបទល្មើសជាក់ស្តែងពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។ 

ជនសង្ស័យត្រូវបានសមត្ថកិច្ចឲ្យសារព័ត៍មានដឹងថា ឈ្មោះ វិន តឿ ហៅ យាយតឿ, យាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាចង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំង ខេត្តបាត់ដំបង។ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមានថ្នាំញៀនម៉ាទឹកកក (ICE) ចំនួន៤ ថង់ ទម្ងន់ ១៦.៥៨ក្រាម ទាំងសំបក និងកូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។