ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ០២ខ្សែ

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ទោស័ករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ០៣ខ្សែដូចខាងក្រោម៖

១-បន្តសកម្មភាពថែទាំខួប ការងារធ្វើគ្រឹះរង(ដីល្បាយថ្ម) លើការងារកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។

២-សកម្មភាពថែទាំប្រចាំ ការងារស្រោចកៅស៊ូគ្របលើស្នាមប្រេះ លើកំណាត់ផ្លូវខេត្តលេខ១៥៣ ក្នុងស្រុកទឹកផុស។

៣-សកម្មភាពការងារគូសគំនូសសញ្ញាបែងចែកទ្រូងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៥៣ ៕