ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងស្តីពីការអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក​ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីការផាកពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក

បន្ទាយមានជ័យ ៖ ដើម្បីឲ្យអ្នកប្រើប្រាស់យានយន្ត និងទោចក្រយានយន្តទាំងអស់ដែលបានប្រើប្រាស់ផ្លូវសាធារណៈបានយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ក្នុងរយៈពេល៣ថ្ងៃនេះនគរបាលជំនាញចរាចរណ៍ផ្លូវគោកខេត្ត ស្រុក ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  បានចុះផ្សព្វផ្សាយ សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលេខ០១៧/២០ ស្តីពីការអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្ឡូវឲ្យបានជ្រាបថាចាប់ពីថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនឹងអនុវត្តការផាកពិន័យអន្តរការណ៍។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ៖ ដើម្បីឈានដល់ការផាកពិន័យនាថ្ងៃខាងមុខ លើបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវបានយល់ជ្រាបនគរបាលចរា​ចរណ៍ផ្លូវគោក ស្រុក ក្រុង និងខេត្ត  បានចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណៈ​កម្មាធិការជាតិសុវត្ថិ​​ភាពចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ កម្លាំងនគរ​បាលចរាចរណ៍ផ្លូវគោកនឹងអនុវត្តការផាកពិន័យអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានតម្លើង    កម្រឹតទឹកប្រាក់ពិន័យក្នុងចំនួន៣(បី)ទៅ៥(ប្រាំ)ដង។

ជាមួយគ្នានោះដែរ ក្នុងនាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅព្រះរាជាណាចក្រកម្ពុជា៕