ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

កំពង់ចាម ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់គឺ ៖

១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ

២-ឈ្មោះ មុយ ស័ង ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ

៣-ឈ្មោះ ម៉ៅ មៃ ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ

ទាំង០៣នាក់ រស់នៅភូមិសូរយោង ឃុំសូរយោង ស្រុកតាំងគោក ខេត្តកំពង់ធំ

៤-ឈ្មោះ ហែម ស្រេង ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ

៥-ឈ្មោះ ហែម អិត ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ

ទាំង០២នាក់នៅភូមិត្រពាំកក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

៦-ឈ្មោះ ចែធា ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ

៧-ឈ្មោះ រ័ត្ន ថានី ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ

ទាំ០២នាក់ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ

៨-ឈ្មោះ ញឹបភី ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ

៩-ឈ្មោះ យ៉ានវណ្ណា ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ

ទាំង០២នាក់ រស់នៅភូមិទួលតាពូង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ

១០-ឈ្មោះ សុខស្រីម៉ាប់ ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ

១១-ឈ្មោះ ហាក់កេង ភេទស្រី អាយុ៥៨ឆ្នាំ ជាតិខ្មែរ

ទាំង០២នាក់ រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

១២-ឈ្មោះ សែមសាឡន ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែររស់នៅភូមិជាប ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ

១៣-ឈ្មោះ ហាក់គឹមហុង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែររស់នៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម

១៤-ឈ្មោះ នុត ផន ភេទស្រី អាយុ៥៦ឆ្នាំ ជាតិខ្មែររស់នៅភូមិអណ្ដូងផ្ដៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

និងដកហូតវត្ថុតាងមួយចំនួនរួមមាន ៖

១-កាបូបស្ពាយ ចំនួន០៨

២-ទូរស័ព្ទដៃចំនួន១២គ្រឿង

៣-ម៉ូតូចំនួន០៣គ្រឿង

៤-ស្បែកជើង០២គូ

៥-ប្រអប់ដាក់បៀរ ០១

៦-បៀរចំនួន៥២សន្លឹក

៧-ប្រាក់រៀលចំនួន២,២៥០,០០០រៀល

៨-ប្រាក់ដុល្លាចំនួន២៤០ដុល្លា

៩-កំរាលសំរាប់លេងបៀរ ចំនួន០១

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕