ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល៖ ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា គ.ស២០២០ វេលាម៉ោង០ និង ៤០ នាទីចំណុច ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ជនសង្ស័យឈ្មោះ សេម វីរៈ (ហៅ តួ ហៅ ខ្មៅ) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។   វត្ថុតាងចាប់យក៖១,សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន០៤ កញ្ចប់តូច ទម្ងន់ មិនទាន់ថ្លឹង ។២,ទូរសព្ទ័ដៃ ចំនួន០១ គ្រឿង ម៉ាក iphone6 ។
សភាពនៃរឿងហេតុ នៅថ្ងៃកើតហេតុខាងលើកម្លាំងផ្នែកជំនាញបានចុះល្បាតពេលយប់ លុះមកដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យខាងលើ ដែលជាមុខសញ្ញជួញដូរកំពុងស្រាវជ្រាវ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារលួង បានបង្ក្រាប ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា នៅពេលកើតហេតុ មានគេតេទូរសព្ទ័ទិញថ្នាំញៀន ខ្លួនក៏បានយកថ្នាំញៀនមកលក់អោយគេនៅកន្លែងកើតហេតុ ក្នុង០១កញ្ចប់តម្លៃ ៤០០០០រៀល ជួនពេលនោះរថយន្តស៊ីរ៉ែន របស់សមត្ថកិច្ច ក៏មកទាន់តែម្តងហើយថ្នាំញៀនដែលយកមកធ្វើសកម្មភាពនេះ គឺទៅទិញពីឈ្មោះ ឆ្មា ភេទប្រុស នៅភូមិអំពិលដាំទឹក ឃុំវិហារលួង។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។