ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)

កណ្ដាល៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩.០០នាទី នៅចំនុចចុងព្រែកឃ្លោកចម្ងាយពីផ្លូវលេខ  ១១០ប្រវែង៤គីឡូម៉ែត្រ(ពាមសូរ)ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះ សេង រៀ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ នៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូចំនួន ០២គ្រឿង ម៉ាកC125ពណ៌ខ្មៅ ស្លាកលេខ 1AC
5317 ម៉ាក់គុបជ្រុង ពណ៌ ស ស្លាកលេខគ្មាន, មាន់ឈ្មោល ចំនួន០២ក្បាល, កន្ត្រកសំរាប់ដាក់មាន់ចំនួន០១, ខ្នាយដែកសំរាប់រុំជើងមាន់ចំនួន០៤ដើម ។
សភាពរឿងហេតុ នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋល្អរាយការណ៍ថាមានករណីល្បែងស៊ីសង (ជល់មាន់)នៅចំនុចកើតហេតុខាងលើដែលមានចំងាយប្រហែល ៤០០០ម៉ែត្រ ភ្លាមនោះកំលាំងនគរបាលប៉ុស្គិ៍ត្រើយស្លា បានចុះជិតដល់ប្រហែល១០០ម៉ែត្រដល់កន្លែងកើតហេតុ ឃើញមានមនុស្សប្រហែល២០នាក់កំពុង ជល់មាន់បានរត់គេចខ្លួន កំលាំងនគរបាលប៉ុស្គិបានរត់ដេញពីក្រោយឃាត់ខ្លួនបាន ឈ្មោះ សេង រៀ និងវត្ថុតាងខាងលើយកមកប៉ុស្គិ៍ដើម្បីសួនាំនិងបញ្ជូនទៅអធិការនគរបាលស្រុកស្អាងចាត់ការតាមនីតិវិធី។