ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងស្រុកចំនួន៥ឃុំ ក្នុងស្រុកកំពង់ត្របែក

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ត្របែក អមដំណើរដោយឯកឧត្តម លោក ជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំនួន៥ឃុំ និងសហការី លោក លោកស្រីគណៈអភិបាលស្រុក ថ្នាក់ដឹកនាំជុំវិញស្រុក លោកអធិការ អធិការរង មេបញ្ជាការ បញ្ជាការរង ផ្នែកសឹករងស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងចូលរួមមានអាជ្ញាធរ ឃុំ ភូមិ បានចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងស្រុកចំនួន៥ឃុំ (ឃុំថ្កូវ អន្សោង ប្រាសាទ គោខ្ចក និងកន្សោមអក)ស្មើ៤០ភូមិ ស្មើ១៨៦គ្រួសារ ដោយក្នុងមួយគ្រូសារៗ ទទួលបាន អង្ករ.មី.ត្រីខ.ទឹកត្រី.ទឹកស៊ីអ៊ីវ.សារ៉ុង.ក្រម៉ា.ភួយ.ទឹកសុទ្ធ.សាប៊ូដុំ.សាប៊ូលាងដៃ.ម៉ាស់.ភេសជ្ជៈ និងថវិកា។ ឃុំថ្កូវ ឃុំកន្សោមអក ១០០.០០០៛,ឃុំគោខ្ចក៤០.០០០៛, ឃុំអន្សោង៣០.០០០៛ ចំណែកឃុំប្រាសាទពុំមានថវិកានោះទេ មានតែសម្ភារច្រើន៕