ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សាកសពបុរសម្នាក់ដេកស្លាប់នៅក្រោមដើមស្វាយចាន់ទី ដោយសង្ស័យខ្យល់គរ

ពោធិ៍សាត់៖​ សាកសពបុរសម្នាក់ដេកស្លាប់នៅចំណុចក្រោមដើមស្វាយចាន់ទីដោយសង្ស័យខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអ៊ុំស្រី​ ក្លុយ ស៊ូ អាយុ៦៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតឡើងហេតុជនរងគ្រោះឈ្មោះសួ គឹម ភេទប្រុស អាយុ៣២ឆ្នាំ​ បានបាត់ពីផ្ទះពេញមួយថ្ងៃគាត់ក៏មានការងឿនឆ្ងល់ លុះព្រឹកថ្ងៃទី២៣គាត់ដើរទៅចំការដំឡូងក៏ស្រាប់តែប្រទះឃើញសាកសពឈ្មោះសួ គឹម ដេកក្រោមដើមស្វាយចាន់ទីគាត់ដើរទៅប៉ះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហេីយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកហើយផ្តល់ព័ត៌មានទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៣ម្សិលមិញដោយករណីខ្យល់គរ ម្យាងវិញទៀតរយៈពេលប៉ុន្មានខែនេះអាកាសធាតុមានសីតុហភាពក្តៅខ្លាំងផងនោះធ្វើឲ្យជនរងគ្រោះឈ្មោះ​ សួ គឹម ដេកគាំងបេះដូងស្លាប់តែម្តង ។ ក្រោយពេលពិនិត្យរបស់សមត្ថកិច្ចជំនាញសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕