ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្មេងប្រុសម្នាក់រត់កាត់ផ្លូវត្រូវម៉ូតូបុកបណ្ដាលអោយរងរបួស

ខេត្តព្រៃវែង ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៥៣នាទី មានករណីគ្រោះថ្នាក់ចរារចណ៍នៅចន្លោះបង្គោលគីឡូម៉ែតលេខ១១៤/១១៥ ស្ថិតនៅភូមិកណ្ដាល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង រវាងម៉ូតូមានទិសដៅពីត្បូងទៅជេីង និងអ្នកថ្មេីរជេីងរត់កាត់ទទឹងផ្លូវថ្នល់។
អ្នកបេីកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1c 2773 បេីកបរដោយ ឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគរ ឃុំក្រែក ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ រងរបួសបែកចិញ្ចេីមខាងស្ដាំ និងក្រឡិតដាច់ស្បែកដៃជេីង។ ចំណែកអ្នករួមដំណេីរពីរនាក់ជិះពីក្រោយត្រូវជាឪពុក និងបងប្រុសពុំមានរបួសស្នាមអ្វីនោះទេ។
អ្នកដេីរថ្មេីរជេីងឈ្មោះ ទិត ភាក់ណា ភេទប្រុស អាយុ០៧ឆ្នាំ នៅភូមិឃុំកេីតហេតុ រងរបួសក្រឡិតស្បែកក្បាល និងជង្គង់ទាំងសងខាង។
មូលហេតុដោយសារក្មេងប្រុសរត់កាត់ទទឹងផ្លូវថ្នល់ ទេីបបណ្ដាលអោយគ្រោះថ្នាក់នេះកេីតឡេីង។
បច្ចុប្បន្នវត្ថុតាងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញូង៕