ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋក្រីក្រ ចំនួន ២៥គ្រួសារបានទទួលអំណោយពីលោកឧត្ដសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អង្ករចំនួន១,២៥០គីឡូក្រាម ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥គ្រួសារ នៅអូររន្ទះបាញ់ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ទោ ទេព​ រដ្ឋា អធិការរងនគរបាលស្រុកព្រះនេតព្រះ បានអោយដឹងថា ៖ ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌ ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺ COVID19  បងប្អូនមិនអាចចេញដើររកការងារក្នុងការប្រកបរបរចិញ្ចឹមគ្រួសារ ដែលធ្វើអោយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ  ជួបការលំបាក ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចែកជូននូវ អំណោយតាមរយៈលោកយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង២៥គ្រួសារ ដែលមានជីវ​ភាពខ្វះខាតដោយក្នុងមួយគ្រសារទទួលបានអង្ករ១ការុងស្មើនឹង៥០គីឡូក្រាម សារុង១ និងថវិកាដប់ពាន់រៀល។

លោកវរសេនីយ៍ទោ ទេព​ រដ្ឋា បានបញ្ចាក់ថា ៖ ទោះបីអំណោយទាំងនេះតិចតូចក៏ពិតមែនតែនេះគឺជាទឹកចិត្តរបស់លោកឧត្ដសេនីយ៍ទោ អាត់ ខែម ដែលបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់បងប្អូនដែលកំពុងជួបការខ្វះខាត៕