ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបល្បែងសុីសងខុសច្បាប់(ជល់មាន់)

កណ្ដាល៖ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០មាន
ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់(ជល់មាន់)
កើតហេតុនៅ វេលាម៉ោង១១:៣០នាទីចំណុចដីវាលក្រោយភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យ ( រត់គេចខ្លួន )។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២ គ្រឿង:
១.ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BI-7398 ចំនួន០១គ្រឿង
២.ម៉ូតូម៉ាកហ្សូម័រអុិច ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1GX-3152 ចំនួន០១គ្រឿង។
៣.មាន់ជល់ចំនួន០៤ ក្បាល ។
៤.កន្ត្រក់ដាក់មាន់ចំនួន០៤ ។
សភាពនៃរឿងហេតុ នៅថ្ងៃកើតហេតុវេលាម៉ោង១១:៣០ នាទី ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបងយើងថា៖ មានក្រុមជល់មាន់នៅចំណុចកើតហេតុខាងលើ ភ្លាមនោះ លោក វរសេនីយ៍ត្រី ថន ប៊ុនថុនជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បានដឹកនាំលោកនាយរងប៉ុស្តិ៍ចំនួន០១ រូប និងសហការជាមួយកម្លាំងអន្តរាគមស្រុកចំនួន០១រូប ចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការបង្ក្រាប ពេលនោះក្រុមអ្នកជល់មាន់បានរត់គេចខ្លួនអស់ បន្សល់ទុក្ខវត្ថុតាងដូចបានរៀបរាប់ខាវលើ ។ ចំណែកវត្ថុតាងខាងលើសមត្តកិច្ចយើង ធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធី។