ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បើកបរម៉ូតូបុកមន្ត្រីនគរបាលចរាចរណ៍កំពុងបំពេញប្រតិបត្តិការត្រួតពិនិត្យជាតិស្រវឹងពេលយប់

កណ្ដាល៖ កើតហេតុនៅថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូតទោ ស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០ វេលាម៉ោង ៨:៤៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ សភាពនៃរឿងហេតុមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AB-6263 បើកបរដោយឈ្មោះ ភុន សុផានី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (បានហូបស្រាបៀANCHOR ជាមួយមិត្តភក្តិប្រហែលពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ អស់ចំនួន៥កំប៉ុង) មានកម្រឹតអាកុល ០,២៨mg/L។ បើកបរមានទិសដៅពីអ្នកលឿងមកភ្នំពេញ ពេលបើកជិតដល់ចំណុចកើតហេតុខាងលើបានបុកមន្រ្តីនគរបាលចរាចរណ៍កំពុងឈរគោលដៅត្រួតពិនិត្យជាតិស្រវឹង លោកអនុសេនីយ៍ត្រី យ៉ាន់ ពៅ ឋានៈមន្រ្តី ផ្នែកសណ្តាប់ធ្នាប់ អត្តលេខ៤០៧១៧ អធិការដ្ឋាននគរបាលស្រុកលើកដែក(រងរបួសធ្ងន់) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីព្យាបាលសក្តិសិទ្ធិ ត្រើយខាងកើតស្ពានអ្នកលឿង។ ចំពោះវត្ថតាង និងអ្នកបើកបរម៉ូតូ ជំនាញ បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក កសាងសំណុំរឿងតាមនីតិវិធី៕