ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រទះឃើញសាកសពមនុស្សស្រីអណ្ដែតទឹករណ្ដៅដី

កណ្ដាល៖ថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំ ជូតឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០មានករណីប្រទះឃើញសាកសព(មនុស្សស្រី អណ្ដែតទឹករណ្ដៅដី)វេលាម៉ោង១៦.២០នាទី ចំណុចភូមិ​ ក្រូចសើចឃុំដើមឫស ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់មិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល២០ឆ្នាំ។ វត្ថុតាងចាប់យក៖ ដុំថ្ម ១ដុំ (ទំហំប៉ុនភ្លៅ)នៅក្នុងអាវ ក្នុងទឹក។
សភាពរឿងហេតុ​នៅថ្ងៃទី​ខែឆ្នាំ កេីតហេតុខាងលេី
មានប្រជាពលរដ្ឋ ០១នាក់ ភេទប្រុសមកឃ្វាលគោ ប្រទះឃើញសាកសពខាងលើ បានរាយការណ៍ ជូនមេភូមិក្រូចសើច ហើយ មេភូមិ បានរាយការណ៍ ជូននគរបាល ប៉ុស្តិ៍ដើមឫស
ដើម្បីរាយការណ៍បន្តជូន មន្ត្រីជំនាញ មានសមត្ថកិច្ច ។ ការសន្និដ្ឋាន (បឋម)អាចជាករណី ឃាតកម្ម ។