ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កំលាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០២ម៉០០នាទីរំលងអាធ្រាត កំលាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានត្រង់ចំនុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖

ឈ្មោះ ណុប ចាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ឈ្មោះ វ៉ា ឡេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ឈ្មោះ សឿង កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងឈ្មោះ សំ ស្រីនី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាង និងសម្ភារៈដកហូតរួមមាន ក្រាមសថ្លាចំនួន០៣កញ្ចប់តូចជារបស់ឈ្មោះ ណុប ចាន់ណា ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ (០១កញ្ចប់ធំល្មម និង០១កញ្ចប់តូច) ជារបស់ឈ្មោះ វ៉ា ឡេង ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ជារបស់ ឈ្មោះ សឿង កក្កដា ខ្សែកលោហះធាតុពណ៌ទង់ដែងលាយពណ៌ប្រាក់ចំនួន០១ខ្សែរ ,ចិញ្ជៀន លោហះធាតុចំនួន០៣វង់ និងចិញ្ជៀនព៌ណទឹកប្រាក់ ចំនួន០១វង់ ជារបស់ឈ្មោះ សំ ស្រីនី ។

បច្ចប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕