ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលអោយក្មេងប្រុស ម្នាក់ស្លាប់នៅនឹងកន្លែង

កណ្ដាល ៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ២១ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ករណីនេះបណ្ដាលអោយស្លាប់ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ ត្រូវជាកូនអ្នកបើកម៉ូតូ  និងរបួសចំនួន០៣នាក់ (ធ្ងន់០១នាក់ប្រុសនិងរបួសស្រាល០២នាក់ ស្រី០១នាក់) ខូចខាតម៉ូតូ០១គ្រឿង- រថយន្ត០១គ្រឿងស្រាល ចំណែកអ្នក បើកបររថយន្តបានឃាត់ខ្លួន ។ សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ ប្រភេទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-2329 បើកបរដោយ ឈ្មោះ ផន តាវម៉េងសឺ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលធ្វើដំណើរមកដល់ចំនុចភូមិឃុំកើតហេតុខាងលើក៏បានស៊ីញ៉ូបត់ស្តាំចូលផ្លូវលំ កាត់មុខម៉ូតូ ម៉ាកCPX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF8380 ដែលកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បណ្ដាលអោយអ្នកបើកម៉ូតូ អកស្រឺ ចាប់ហ្វ្រាំងបូមដួល រអិលទៅបុករថយន្តបណ្តាលអោយរថយន្តកិនស្លាប់ម្នាក់ ។ អ្នកបើបរម៉ូតូឈ្មោះនួន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលនិងអ្នករួមដំណើរឈ្មោះ កែវ ស្រីនុច ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្រពន្ធ) របួសស្រាល និងកូនឈ្មោះ សំណាង វីរៈបុត្រ ភេទប្រុស អាយុ៨ឆ្នាំ( ស្លាប់នៅនិងកន្លែងកើតហេតុ ) និងកូនឈ្មោះសំណាង វិរៈសិដ្ឋ ភេទប្រុស អាយុ០៥ឆ្នាំ (របួសស្រាល) អ្នកទាំង០៤នាក់បានពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ ទាំងអស់គ្នា ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងទីកន្លែងកើតហេតុនិងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកសាកសពសមត្ថកិច្ចយើងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្តធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ ចំណែកអ្នកបើកបរម៉ូតូ (បើកក្នុងល្បឿនលឿន) ទើបមានគ្រោះថ្នាក់កើតឡើង។