ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីក្មេងលង់ទឹកស្លាប់

កណ្ដាល៖ ថ្ងៃសុក្រ​ ១០រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២០មានករណីលង់ទឹក(ស្លាប់)វេលាម៉ោង១៦និង៤០នាទីចំនុចបឹងរលួសភូមិពង្រ​ ឃុំឈ្វាំង​ ស្រុកពញាឮខេត្តកណ្តាល។ ជនរងគ្រោះចំនួន០៣នាក់(ស្លាប់)៖
1_ឈ្មោះអេង ស៊ាងលីភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្ស។
2_ឈ្មោះអុល សត្យាភេទប្រុសអាយុ១២ឆ្នាំមុខរបរសិស្ស។
3_ឈ្មោះជួប តុលាភេទប្រុសអាយុ១១ឆ្នាំមុខរបរសិស្ស
ជនរងគ្រោះទាំងបីនាក់មានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ពញាពន់ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ
ក្មេងប្រុសទាំងបីនាក់បាននាំគ្នាជិះកង់ទៅរាវគ្រុំនៅក្នុងទឹកបឹងរលួសស្ថិតនៅក្នុងភូមិសាស្ត្រភូមិពង្រឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល។ ដោយបានបាត់កូនយូពេក ឪពុកម្តាយបាននាំគ្នាដើររកកូនរបស់ខ្លួន ប៉ុន្តែរកពុំឃើញ។ លុះរហូតដល់វេលាម៉ោង១៦និង៤០នាទីឪពុកម្តាយបាននាំបងប្អូននិងអ្នកនៅជិតខាងដើររកកូនម្ដងទៀតនៅតែមិនឃើញ ក្នុងខណៈពេលនោះឪពុកជនរងគ្រោះនិងអ្នកជិតខាងបាននាំគ្នាចុះទៅរាវរកជនរងគ្រោះនៅក្នុងទឹកបឹងរលួសរួចហើយបានប្រទះឃើញជនរងគ្រោះទាំងបីនាក់នោះលង់ទឹកស្លាប់តែម្តង។ បន្ទាប់មកក្រុមគ្រួសារបានយកសពទៅធ្វើបុណ្យតាមប្រពៃណី។