ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនបរទេសម្នាក់ជួបគ្រោះថ្នាក់ស្លាប់ពេលបំពេញការងារនៅស្រុកពួក

សៀមរាប ៖ នាវេលាម៉ោង១៣ៈ៣០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅចំនុចផ្លូវជាតិលេខ៦ ភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុង/ខេត្ត សៀមរាប មានជនបរទេសម្នាក់បានគ្រោះថ្នាក់ស្លាប់ពេលកំពុងបំពេញការងារ ។

លោក ឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍បានអោយដឹងថា : ជនរងគ្រោះ ឈ្មោះ LIU XUEHUA ភេទ ប្រុស កើតថ្ងៃទី២១-០៥-១៩៧៩ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E១៨៩៥៥៥៧៤ មុខរបរ បុគ្គលិកក្រុមហ៊ុនធ្វើផ្លូវ ប៉ាវដាក់ ស្នាក់នៅភូមិ ពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
តាមការសាកសួររបស់សមត្ថកិច្ចទៅឈ្មោះ គឹម បូរី ភេទ ប្រុស ជាអ្នកបកប្រែបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគ្រឿងចក្រ(អារឡូ)កិនពីលើក្នុងពេលកំពុងសាងសង់ផ្លូវ ហើយត្រូវបានស្លាប់ពេលកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។

ផ្អែកតាមការ​ស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ បាក់ឆ្អឹងផាលនិងបែកសរីរាង្គក្នុងពោះ។

បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕