ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក ឆាយ សុភ័ក្រ្ត ប្រគល់ថវិកាចំនួន២លានរៀលជូនគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិ

ពោធិ៍សាត់៖​ លោកវរសេនីយ៍ឯកឆាយ សុភ័ក្ត្រ  ស្នងការរងផែនការងារធនធានមនុស្ស តំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិកាមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន២លានរៀលជូនលោកថៃ លាង មន្ត្រីចូលនិវត្តនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ត្រូវជាស្វាមីនៃសពលោកស្រី ហឹម សំអឿន ដែលបានទទួលមរណ:ភាពនាពេលកន្លងទៅថ្មីៗនេះ។
ពិធីប្រគល់នេះធ្វើឡើងនៅបន្ទប់លោកស្នងការរង ឆាយ
សុភ័ក្ត្រ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសនេះលោកវរសេនីយ៍ឯក ឆាយ  សុភ័ក្ត្រ ស្នងការរងបានសំណេះសំណាល និងបានពាំនាំនូវការសាកសួរសុខទុក្ខ របស់លោកស្នងការ សារុន ចាន់ធី ដែលសំដែងនូវការសោកស្តាយនិង អាលោះអាល័យយ៉ាងខ្លាំងចំពោះការបាត់បង់ភរិយាជាទីស្រលាញរបស់គ្រួសារសព៕