ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាក្នុងគ្រួសារ

កណ្ដាល៖ ថ្ងៃអង្គារ៧រោច ខែចេត្រឆ្នាំជូតឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០វេលាម៉ោង៩.៣០នាទី នៅចំណុចផ្ទះឈ្មោះ ហេង គាវ ស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ជនរងគ្រោះឈ្មោះ ហេង គាវ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។(ត្រូវជាម្តាយបង្កេីតរបស់ឈ្មោះខ្នាផល្លា)។ ជនសង្ស័យឈ្មោះ ខ្នា ផល្លា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ (ត្រូវជាកូនបង្កេីតរបស់ឈ្មោះហេងគាវ) ។ សំភារៈខូចខាតឆេះគ្រែអស់ចំនួន(០២) ។ សភាពរឿងហេតុនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេីឈ្មោះ ខ្នា ផល្លា (ជនសង្ស័យ)បានបានសុំលុយឈ្មោះ ហេង គាវ (ជនរងគ្រោះ)ត្រូវជាម្តាយបង្កេីតម្តាយមិនអោយលុយពេលនោះឈ្មោះ ខ្នា ផល្លា ក៏បានខឹងនិងម្តាយហេីយបានយកគ្រែពីលេីផ្ទះនិងគ្រែនៅមុខផ្ទះយកមកដុតនៅមុខផ្ទះបណ្តាលអោយឆេះតែម្តង។ ក្រោយពីទទួលបានពត៌មានខាងលេីនេះភ្លាមកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនឈ្មោះខ្នាផល្លា(ជនសង្ស័យ)យកមកសាកសួរ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវីធី។ បញ្ជាក់ពេលដែលឈ្មោះ ខ្នា ផល្លា ផឹកស្រាស្រវឹងនិងប្រេីប្រាស់គ្រឿងញៀន(ជក់)រួចហេីយតែងតែរករឿងក្រុមគ្រួសារនិងប្រជាពលរដ្ឋនៅក្នុងភូមិ៕