ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ នៅខេត្តកំពង់ចាម

កំពង់ចាម ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញ ស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ ឋានៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន ០១ករណីដោយប្រេីវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ៖
១.ឈ្មោះ លឹម ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ កែវ វ៉ាន់ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ ម៉ឹង ម៉ុល ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ
៤.ឈ្មោះ ផៃ សុខរ៉ែន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
៥.ឈ្មោះ ពៅ ភារុណ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ
៦.ឈ្មោះ ឃុត សុភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ
៧.ឈ្មោះ ឆិល ទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង០៧នាក់មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ ទូរស័ព្ទដៃចំនួន ០៥គ្រឿង ។