ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក សេង វិចិត្រ​ អភិបាលរងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបរិច្ចាគប្រាក់បៀវត្សចំនួន ១០០ ០០០រៀល ក្នុងមួយខែៗ ចំនួន៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ​ អភិបាលរងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ដែល លោកអភិបាលរងស្រុក បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនជាថវិកាចំនួន ១០០ ០០០រៀល ដោយក្នុងមួយខែៗ ចំនួន៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕