ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ម៉េង ហាក់​ អភិបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបរិច្ចាគប្រាក់បៀវត្សចំនួន ៤០០ ០០០រៀល ក្នុងមួយខែៗ ចំនួន៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង ៖ លោក ម៉េង ហាក់​ អភិបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ដែល លោកអភិបាលស្រុក បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនជាថវិកាចំនួន ៤០០ ០០០រៀល ដោយក្នុងមួយខែៗ ចំនួន៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕