ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ផ្តាំខិតខំថែរក្សាសុខភាព ខណៈពេលដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ពីបញ្ហាការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19

ខេត្តកំពង់ស្ពឺ  ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនឹងកម្មករជាងសំណង់បច្ចេកទេស នៅចំណុចស្ពានកំពុងសាងសង់មួយកន្លែងនៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន មានប្រសាសន៍សំណេះសំណាលដោយលើកទឹកចិត្តដល់កម្មករទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ខណៈពេលដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ពីបញ្ហាការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19។ ដោយបងប្អូន ត្រូវមានថែរក្សាសុខភាព និងមានអនាម័យដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុល ព្រមទាំងសម្អាតខ្លួនប្រាណ និងសំលៀកបំពាក់តាមដែលអាចធ្វើទៅបាន។ ហើយបងប្អូនជាអ្នកជំនាញទាំងអស់ ត្រូវខិតខំធ្វើការងារសាងសង់ស្ពាននេះ ប្រកបដោយគុណភាពខ្ពស់ ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងទុកឲ្យមនុស្សជំនាន់ក្រោយៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ការសាងសង់ស្ពានតាហោទួលធ្នង់នេះ គឺស្ពានមានទំហំទទឹង ១០ ម៉ែ ត្រគុណនិង ១៨ ម៉ែត្រធ្វើអំពីបេតុង ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម៕