ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញចុះពិនិត្យមើលចំណុចគោលដៅទាំង០៤ នៃខេត្តព្រះវិហារ

ខេត្តព្រះវិហារ​៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រោយពីទទួលបានបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​ ស្តីពីការកែសម្រួលបទបញ្ជាលេខ​ ០២​ ប​ ប​ ចុះថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២០។ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានអញ្ជើញចុះពិនិត្យមើលចំណុចគោលដៅទាំង០៤ ខេត្តព្រះវិហារ​ មាន​គោលដៅជីអោក​ ព្រំប្រទល់​ខេត្តកំពង់ធំ​ គោលដៅ​ អូរប្រាំព្រាម​ ព្រំប្រទល់​ខេត្ត​សៀមរាប​ គោលដៅ​ អូរចង្ហារ​ ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ អូរទឹកខៀវ​ ព្រំប្រទល់​ខេត្តឧត្តរមានជ័យ​ និងបានចុះត្រួតពិនិត្យកម្លាំងចម្រុះដែលធ្វេីការហាម ឃាត់ និងណែនាំដល់ប្រជាពលរដ្ឋមិនអោយចាកចេញពីតំបន់ មួយ ទៅតំបន់មួយទៀត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ខាងមុខនេះដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។