ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សាក្នុងគ្រួសារ

កណ្ដាល៖ កើតហេតុនៅថ្ងៃអង្គារ១៥កើតខែចេត្រ ឆ្នាំកុរ ឯកស័កពស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោង១៨ ០០ នាទីនៅចំណុចផ្ទះរបស់ជន
រងគ្រោះក្នុងភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ។ ជនរងគ្រោះឈ្មោះ ហោ ទងភេទស្រី អាយុ៤៤ឆ្នាំ (ខ្មែរ)មុខរបរកសិករនៅភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ(ត្រូវជាប្រពន្ធ)។ ជនសង្ស័យឈ្មោះ ឯក សម្បត្តិភេទប្រុស អាយុ៥៦ឆ្នាំ(ខ្មែរ)ត្រូវជាប្តី
រស់នៅផ្ទះជាមួយគ្នាក្នុងភូមិ ឃុំកើតហេតុ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យកមានៈកាំបិតង៉ុក០១ដែលដងដែកប្រវែង៣០សង់ ទីម៉ែត្រនិងផ្លែដែកប្រវែង ៣០សង់ទីម៉ែត្រ។សភាពរឿងហេតុ
មុនពេលកើតហេតុជនសង្យ័យបានត្រឡប់មកដល់ផ្ទះរួចបាននិយាយរឿងគេចែកអង្ក ពេលនោះឈ្មោះ សម្បត្តិ សម្បូ ត្រូវជាកូនបានស្តីអោយទៅជនសង្ស័យ ពេលនោះជនសង្ស័យបានយកពូថៅ ដេញកាប់ឈ្មោះ សម្បត្តិ សម្បូ លុះរត់រួច ក៏បានយកកាំបិត ក្រង៉ុក ទៅកាប់ពាងទឹកបែកអស់ចំនួនមួយ ហើយក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឈើខ្មៅ នាំមកប៉ុស្តិ៍តែម្តង នឹងបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក ។ ករណីនេះ ជនរងគ្រោះ សំណូមពរដល់សមត្ថកិច្ច សុំអោយជួយឃាត់ខ្លួនជនសង្ស័យ អប់រំនៅត្រឹមអធិរដ្ឋាននគរបាលស្រុកមួយយប់។