ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីឆក់ចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់

កណ្ដាល៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤.៣០នាទី នៅចំនុច ក្នុងភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានករណីឆក់ចរន្តអគ្គិសនីស្លាប់១ករណី។ ជនរងគ្រោះឈ្មោះ ខុង សំ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ
មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ សភាពរឿងហេតុនៅមុនពេលកើតឈ្មោះខុង សំ បានតខ្សែភ្លើងចេញពីផ្ទះតាមបង្អួចតចូលម៉ូទ័របូមទឹក ដើម្បីបូមទឹកប្រើប្រាស់ ពេលដែរកំពុងតនោះបានឆក់ បណ្តាលឲ្យដួលនៅនឹងឥដ្ឋសាបក្បែរផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយពីបានទទួលព័ត៌មានភ្លាមកំលាំងនគរបាលប៉ុស្គិ៍ទឹកវិល បានចុះដល់កន្លែងកើតហេតុ សហការជាមួយកំលាំងជំនាញពិនិត្យហេតុស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិធ្វើការពិនិត្យ សាកសព ឃើញមានស្លាកស្នាម:
១.បាតដៃខាងស្តាំ (មានស្នាមខ្លោចថ្លើមដៃស្តាំ)ប្រវែង៤ ស-ម។
២.ស្នាមខ្លោចមេដៃខាងឆ្វេង ប្រវែង១ ស-ម។
៣.ស្នាមខ្លោចចង្អុលដៃខាងឆ្វេងប្រវែង១ ស-ម។
ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋានសាកសពស្លាប់ដោយឆក់ចរន្តអគ្គិសនី។
ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។