ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រុមគ្រួសារ ចូលរួមបរិច្ចាគថវិកាជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩​ (COVID-19) ដែលកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រុមគ្រួសារ បានចូលរួមបរិច្ចាគជាថវិកាចំនួន​ ១.០០០.០០០​៛​ (មួយលានរៀល)​ ក្នុង១ខែ​ នៃប្រាក់បៀវត្សជាស្នងការ សរុប​ចំនួន៦ខែ​ ដោយគិតចាប់ពី​ ខែ​ ឧសភា​ រហូតដល់ខែ​ តុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ។