ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចូលរួមបរិច្ចាគប្រាក់បៀវត្សន៍ចំនួន៧ខែ

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អត្តលេខ ០៣៥០២ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមចូលរួមបរិច្ចាគប្រាក់បៀវត្សន៍ចំនួន៧ខែ គិតចាប់ពីខែឧសភានេះ រហូតដល់ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាមួយរាជរដ្ឋាភិបាល ។

លោកនឹងចាត់ចែងប្រាក់បៀវត្សរបស់លោកដូចបានជម្រាបជូនខាងលើ បញ្ចូលទៅក្នុងគណនេយ្យរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត-១៩ (Covid-19) ៕