ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរណ្តៅដី

ព្រះវិហារ៖ ថ្ងៃ សុក្រ ១១កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង៤០នាទី មានប្រជាពលរដ្ឋ ឈ្មោះ រួម រុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានមុខ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរណ្តៅដីក្នុងភូមិបាក់កាំ ឃុំឈានមុខ។ មានប្រភេទដូចខាងក្រោម៖
+ គ្រាប់កាំភ្លើងផ្លោង (CR 167) ទំហំ 37mm ចំនួន ១៥គ្រាប់(មានគុណភាព)
+ គ្រាប់បាញ់បង្ហោះ (B 40) ទំហំ 40/70mm ចំនួន ០១គ្រាប់ (មានគុណភាព)
+ ក្បាលគ្រាប់កាំងភ្លើងផ្លោង ទំហំ 60mm ចំនួន ០១គ្រាប់ (មានគុណភាព) ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានរាយការណ៍ ជូនកម្លាំងជំនាញការិយាល័យអាវុគ្រឿងផ្ទុះ នៃស្នងការដ្ឋានគរបាលខេត្ត សហការជាមួយអង្គការកំចាត់មីនកម្ពុជា ចុះទៅពិនិត្យ និងធ្វើការបានប្រគល់ជូនអង្គការកំចាត់មីនកម្ពុជា(CSHD)រួចរាល់ហើយ។