ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីវិធានការ ទប់ស្កាត់ ជម្ងឺកូវីត-១៩ និងផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៣៩ ដល់គ្រប់ផែនជំនាញ ត្រូវបានបញ្ចប់នាព្រឹកនេះ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបន្ដដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ វិធានការ បង្ការ ការទប់ស្កាត់ជម្ងឺកូវីត-១៩ (COVID-19) និងផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ អន ក្រ.បក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ រហូតដល់មន្រ្តី នៃផែនការងារ សេនាធិការ, ប្រឆាំងការជួញដូរមនុស្ស និងអនីតិជន និងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា សរុបអ្នកចូលរួមមានចំនួន ១៤៤នាក់។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្សព្វផ្សាយនេះ យើងបានធ្វើការរៀបចំ ការប្រជុំជាដំណាក់កាល ដោយមានការអង្គុយ មានរយៈចម្ងាយពីចន្លោះមួយទៅចន្លោះមួយ មានចម្ងាយ១,៥ម៉ែត្រ ទៅ២ម៉ែត្រ និងបានរៀបចំមន្រ្តី នៃការិយាល័យសុខាភិបាល ចុះត្រួតពិនិត្យ ការវាស់កម្ដៅ ការលាងសម្អាតដៃដោយទឹកអាល់កុល ដល់កងកម្លាំង មុនពេលចូលប្រជុំផងដែរ៕